ប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា៖ សូមឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តជំរុញសកម្មភាពឆ្ពោះទៅអតីតយុទ្ធជន ដែលកំពុងរស់នៅតាម ភូមិ ឃុំ សង្កាត់


សូមឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តជំរុញសកម្មភាពឆ្ពោះទៅអតីតយុទ្ធជន ដែលកំពុងរស់នៅតាម ភូមិ ឃុំ សង្កាត់ ដោយត្រូវបែងចែកភារកិច្ចគ្នា ចុះជួបសំណេះសំណាល ផ្សាភ្ជាប់ទំនាក់ទំនងអោយកាន់តែជិតស្និទ្ធ ជាមួយបងប្អូនប្រជាពលរដ្ឋ តាមគ្រួសារ តាមខ្នងផ្ទះ នីមួយ ៗ ឱ្យបានលឿន និងឆាប់រហ័ស ប្រសាសន៍ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ក្នុងខេត្តត្បូងឃ្មុំ និងប្រកាសទទួលស្គាល់ប្រធានកិត្តិយស រួមទាំង អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត នៅសាលាខេត្ត ត្បូងឃ្មុំ ។