ឯកឧត្តម អ៊ុន ចាន់ដា ស្នើឲ្យប្រធានពន្ធនាគារខេត្តព្រះវិហារ ត្រូវខិតខំប្រឹងប្រែងលើការផ្គត់ផ្គង់ទឹក និងពង្រឹងគុណភាព អនាម័យចំណីអាហារឲ្យបានគ្រប់គ្រាន់ដល់ ទណ្ឌិត


រសៀលថ្ងៃអង្គារិ៍០១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីការពិនិត្យវាយ តម្លៃកម្រិតកែប្រែទណ្ឌិតដែលត្រូវដាក់សំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាស បុណ្យចូលឆ្នាំខ្មែរ និងបុណ្យវិសាខបូជានាពេលខាងមុខ ដោយមានការចូលរួមពីអភិបាលរង នាយករងរដ្ឋបាល ស្នងការនគរបាលខេត្ត ប្រធានពន្ធនាគាខេត្តព្រះវិហារ ព្រមទាំងមន្រ្តីពន្ធនាគាជាច្រើនរូបផងនៅសាលប្រជុំសាលាខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ទណ្ឌិតដែលអង្គប្រជុំពិនិត្យវាយ តម្លៃបន្ធូរបន្ថយទោសនិងលើកលែងទោស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យវិសាខបូជានាពេលខាងមុខនោះ មានចំនួន៣៣ ទណ្ឌិតស្រី០១រូប ក្នុងនោះ ១៩ ទណ្ឌិត ស្រី០១រូប សម្រាប់ស្នើសុំបន្ធូរបន្ថយទោសឱកាសបុណ្យចូលឆ្នាំខ្មែរ និងទណ្ឌិត១៤រូប ទៀតសម្រាប់ស្នើសុំបន្ធូរបន្ថយទោសឱកាសបុណ្យវិសាខបូជា នាពេលខាងមុខនេះ។