ស្រូវប្រាំងចំនួន ១២០ហិកតាស្វិតដោយសារខ្វះទឹកត្រូវបានអភិបាលខេត្តកំពង់ឆ្នាំងអោយមន្ទីរជំនាញនិងអាជ្ញាធរស្រុកជួយសង្គ្រោះបានទាន់ពេលវេលា


កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង និងលោក សោម វឺន អភិបាលស្រុករលាប្អៀរ បានដឹកនាំក្រុមការងារស្រុក ឃុំ ចុះពិនិត្យការដាក់ម៉ាស៉ីនបូមទឹក ដើម្បីយកទឹកសង្រ្គោះស្រូវប្រាំងខ្វះខាតទឹកចំនួន ១២០ ហិតា បានទាន់ពេល ស្ថិតនៅភូមិចារ ឃុំអណ្តូងស្នាយ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះអាជ្ញាធរដែនដី និងប្រជាកសិករ សូមថ្លែងអំណរគុណ និងគោរពជូនពរដល់ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តនិងលោកដោក ប៊ុនថុនប្រធានមន្ទីរធនធានទឹកនិងសហការី ដែលបានដោះស្រាយសំូមពរពួកគាត់បានទាន់ពេលវេលានិងសូមជូនពរឯកឧត្តម លោកដោក ប៊ុនថុននិងសហការីសូមមានសុខភាពល្អនិងទទួលបាននូវជោគជ័យគ្របភារកិច្ច៕