ដើមឆ្នាំ២០១៩ផ្លូវចំនួន៤ខ្សែគឺផ្លូវលេខ៥០,៥២ ,៥៤និង២៩ដែលមានប្រវែង២.០៥០ម៉ែត្រ ក្នុងសង្កាត់ផ្សារឆ្នាំងនិងសង្កាត់កំពង់ឆ្នាំងសម្រចបា១០០ភាគរយហើយ


កំពង់ឆ្នាំងៈ លោក កែវ ពៅ ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានអោយដឹងនៅរសៀលថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១​៩ នេះថាៈការសាងសង់ផ្លូវក្រាលកៅស៊ូACបីខ្សែក្នុងសង្កាត់ផ្សារឆ្នាំងនិងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ប្រវែង២.០៥០ម៉ែត្រ ក្រាលកៅស៊ូAC០,០៥
ម៉ែត្រ,ទទឹង៨ម៉ែត្រនិងក្រាលកៅស៊ូAC៦ម៉ែតដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរដោយសុវត្ថិភាពកែលំអរសោភ័ណភាព បញ្ជៀស គ្រោះថ្នាក់ចរាចរណ៍ ក្នុងក្រុងកំពង់ឆ្នាំង។

លោកកែវ ពៅបានអោយដឹងទៀតថាៈថវិកាដែលយកមកសាងសង់ជាថវិកា របស់ក្រសួងអនុវត្តគំរោងដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងត្រូវបានការសហការនិងអបអរសាទរពីប្រជាពលរដ្ឋដោយអនុវត្តការសាងសង់ទៅបានដោយរលូននៅឆ្នាំ២០១៩នេះ។

នេះសមិទ្ធផលថ្មីមួយទៀតសំរាប់ខេត្តកំពង់ឆ្នាំងត្រូវបានប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុនសែន,ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល,ឯកឧត្តមឈួរ ច័នឌឿន,លោកកែវ ពៅដែលបានគិតគូរ និង ដោះស្រាយបញ្ហាប្រឈមនិងសំណូមពរចាំបាច់របស់ពួកគាត់បានទាន់ពេលវេលានិងសូមគោរពជូនពរសម្តេច និងឯកឧត្តមមានសុខភាពល្អដេីម្បីបន្តដឹកនាំប្រទេសអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕