មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះពិនិត្យស្ថានភាព អាងទឹកអូរក្រាំងអំបិល


ព្រឹកថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែកុម្ភះ ឆ្នាំ ២០១៩ នេះ ក្រោយពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ និងលោក ម៉ៅ ហាក់ ក្រុមការងារក្រសួង និងមានការចូលរួមពីលោកប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះពិនិត្យស្ថានភាព អាងទឹកអូរក្រាំងអំបិល ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជាវិធានការ ឯកឧត្តមសាស្រ្តាចារ្យ និងក្រុមការងារ បានធ្វើការងារដូចខាងក្រោម ៖
– ធ្វើការប្រជុំក្រុមការងារ ដើម្បីស្វែងយល់ពីប្រវត្ដិ និងស្ថានភាពអាងទឹកទំនប់អូរក្រាំងអំបិល មកដល់បច្ចុប្បន្ន ។
– ចុះធ្វើបច្ចុប្បន្នភាពប្រព័ន្ធព័ត៌មានប្រព័ន្ធធារាសាស្ត្រ (CISIS) ។