នាព្រឹកថ្ងៃ១៣រោច ខែអស្សុជ ឆ្នាំវក ព.ស២៥៦០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដង្ហែអង្គកឋិនទានចេញពីវិមានព្រឹទ្ធសភា ឆ្ពោះទៅកាន់ វត្តមុនីប្រសិទ្ធីវង្ស ដែលស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នពេញ ក្រោមអធិបតីភាព ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងជាតំណាង សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។
អង្គកឋិនទាននេះ នឹងវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្ត ដោយដង្ហែព្រះសង្កត់ត្រែយ៍ និងគ្រឿងសក្ការៈផ្សេៗ ជុំវិញព្រះវិហារចំនួនបីជុំ ស្របទៅតាមក្បូនច្បាប់ប្រពៃណ៍ព្រះពុទ្ធសាសនា ដែលបានបន្សល់ទុកជូនកូនចៅជំនាន់ក្រោយៗឲ្យប្រតិបត្តិបន្តជាយូរលង់ណាស់មកហើយ៕
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដង្ហែអង្គកឋិនទានចេញពីវិមានព្រឹទ្ធសភា ឆ្ពោះទៅកាន់ វត្តមុនីប្រសិទ្ធីវង្ស ដែលស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នពេញ
