រដ្ឋបាលខេត្តរតនគិរី បានប្រារព្វពិធីអបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី១២ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា


នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ រដ្ឋបាលខេត្តរតនគិរី បានប្រារព្វពិធីអបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី១២ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញជាអធិបតីភាពពីឯកឧត្តម មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជនកាយរឹទ្ធិ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត ពិធីនេះបានប្រារព្វធ្វើឡើងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ។
មណ្ឌលគិរី៖ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កង កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ បានចូលរួម ព្រះរាជពិធីបុណ្យខួបលើកទី១២ នៃការគ្រងរាជ សម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា ជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យនេះ បានធ្វើឡើងនៅរង្វង់មូលគោព្រៃ ស្ថិតនៅក្រុង សែនមនោរម្យ ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦

14729224_1318665314842251_1684759333315932230_n

14915440_1318665404842242_4514850682732028079_n

14611138_1318665554842227_1779480505323877583_n

14610969_1318665478175568_65054887790422004_n