អង្គកឋិនទានត្រូវបានប្រារព្ធពិធីសូត្រមន្ត នៅសាលាខេត្តពោធិ៍សាត់ ដើម្បីដង្ហែរទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្ត ហង្សាបិតិ(ហៅវត្តព្រែកស្តី) បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធីម៉ៅ ធនិន ព្រមទាំងមានការអញ្ជើញចូលរួម ពីឯកឧត្តម ក្នុងក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តមក្នុងគណ:អភិបាលខេត្តនិងលោកជំទាវ លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការ មកពីមន្ទីរនានាជុំវិញខេត្ត មន្ត្រីរបស់សាលាខេត្ត ព្រមទាំងសប្បុរសជនក្នុងផ្សារពោធិ៍សាត់ លោកយាយ លោកតា បានចូលរួមយ៉ាងច្រើនកុះករ។
ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ បានប្រារព្ធពិធីអង្គកឋិនទាននៅសាលាខេត្តពោធិ៍សាត់ ដើម្បីដង្ហែរទៅវត្ត ហង្សាបិតិ ហៅវត្តព្រែកស្តី
