អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារជួបជាមួយអភិបាលខេត្តអ៊ូប៊ុនរបស់ថៃ


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារជួបជាមួយអភិបាលខេត្តអ៊ូប៊ុនរបស់ថៃនៅច្រកអានសេះដើម្បីជួបពិភាក្សាគ្នាជម្រុញការបើកច្រកអានសេះជាច្រកអន្តរជាតិក្នុងពេលឆាប់ៗនេះ។
នៅក្នុងកិច្ចប្រជុំបានទទួលលទ្ធផល ២ ចំណុច៖
១-បង្កើតក្រុមការងារ ជម្រុញការការបើកច្រក
២-រៀបចំសណ្តាប់ធ្នាប់ និងរក្សាស្ថានភាពដើម