នៅព្រឹកថ្ងៃអាទិត្យ ៦កេីត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩
ឯកឧត្តម ម៉ុម សារឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម ឈឹម រចនា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្ត ឆ្នាំ២០១៨ និងទិសដៅភារកិច្ចឆ្នាំ២០១៩ នៅស្នាក់ការគណបក្សខេត្ត។ ដោយមានការចូលរួមពី សមាជិកគណៈអចិន្រ្តៃយ៍គណបក្សខេត្ត និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត សរុបចំនួន ៦៩នាក់ ស្រី ៧នាក់។
គណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្ត ឆ្នាំ២០១៨ និងទិសដៅភារកិច្ចឆ្នាំ២០១៩
