លោកជំទាវ បណ្ឌិត សឿ សជាតា និង លោកជំទាវឧកញ៉ា វណ្ណ លុយធ្វើបុណ្យ ផ្កាប្រាក់សាមគ្គីប្រមូលបច្ច័យកសាងផ្ទះស្នាក់នៅគ្រូបង្រៀនវិទ្យាល័យប្រពៃគីរី នៅស្រុកជលគិរី


កំពង់ឆ្នាំងៈដោយមើលឃើញអំពីការ លំបាករបស់លោកគ្រូ អ្នកគ្រូ ក្នុងការស្នាក់ នៅដើម្បីបង្ហាត់
បង្រៀនសិស្សានុសិស្ស នៅវិទ្យាល័យប្រពៃគិរី ស្ថិតនៅ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង លោក
ជំទាវបណ្ឌិត សឿសុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា ឯកឧត្តមឧកញ៉ាទៀង ថៃនិងលោកជំទាវឧកញ៉ា វណ្ណ លុយ នាយិកាក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិចសហាការជានួយរដ្ឋបាលស្រុកជលគីរី បានផ្តួចផ្តើមធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យយកមកកសាងផ្ទះស្នាក់នៅគ្រូបង្រៀន ។ បច្ច័យបុណ្យផ្កាប្រាក់សាមគ្គី នេះបានដង្ហែរយកមក វិទ្យាល័យប្រពៃគិរី រសៀលថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០១៩ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ បណ្ឌិត សឿ សុជាតា បាននានប្រាសសន៍ថាៈវិទ្យាល័យប្រពៃគិរី ស្ថិតក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ហើយ វិទ្យាល័យនេះនៅឆ្ងាយពីទីរួមខេត្ត មានការលំបាកយ៉ាងខ្លាំង សម្រាប់លោកគ្រូ អ្នកគ្រូ ដែលមកបំពេញការងារនៅវិទ្យាល័យប្រពៃគិរីនេះ។

លោកជំទាវបណ្ឌិតបានមានបរសាសន៍ទៀតថាៈដើម្បីដោះស្រាយនូវការលំបាក និង ធានានូវការអប់រំនៅជនបទកាន់តែប្រសើរឡើងនោះ ក្រសួងអប់រំ តែងតែបានផ្តល់នូវគ្រូ កម្រិតបិរិញ្ញាបត្រ ដើម្បីបង្ហាត់ បង្រៀន ដល់សិស្សានុសិស្ស នៅសាលាតំបន់ដាច់ស្រយាលនេះ ប៉ុន្តែលោកគ្រូ អ្នកគ្រូដែលមកបំពេញការងារនៅទីនេះពុំមានកន្លែងស្នាក់នៅត្រឹមត្រូវ ។

មានប្រសាសន៍សំណេះសំណាលនាពេលនោះ លោក ជំទាវ ឧកញ្ញ៉ា វណ្ណ លុយ បានមាន ប្រសា
សន៍ដោយគូសបញ្ជាក់ថាៈ ការប្រារព្ធធ្វើបុណ្យផ្កាសាមគ្គីនារសៀលថ្ងៃនេះ គឺដើម្បីប្រមូលបច័្ចយយកមកកសាង ផ្ទះស្នាក់នៅរបស់គ្រូបង្រៀន។ មូលហេតុដែលកកើតជាបុណ្យផ្កាប្រាក់សាមគ្គីនេះឡើងបន្ទាប់ពីពិនិត្យឃើញជាក់ស្ដែងឃើញថា នាបច្ចុប្បន្ននេះ គ្រូបង្រៀននៅមូលដ្ឋាននេះមានការលំបាកខ្លាំង ក្នុងការស្នាក់នៅក្នុងការបង្រៀនសិស្សានុសិស្ស លោកជំទាវនិងលោកជំទាវបណ្ឌិតសឿ សុជាតាក៏បានផ្តួចផ្តើមគំនិតធ្វើបុណ្យផ្ការប្រាក់សាមគ្គីនេះ ដើម្បីប្រមូលបច្ច័យមកកសាសង់ និង ជួសជុលអគារចាស់ទ្រុឌទ្រោម សម្រាប់ធ្វើជាកន្លែងស្នាក់នៅរបស់គ្រូសបង្រៀន

បច្ច័យដែលបានពីបុណ្យផ្កាប្រាក់សាមគ្គីនេះ បានមកពីការចូលរួមពីលោកជំទាវឧកញ្ញ៉ា វណ្ណ លុយព្រមទាំក្រុមគ្រួសារចំនួន៥០០០ដូល្លា លោកជំទាវ បណ្ឌិត សឿ សុជាតា៥០០ដូល្លា លោកហៃមនោ
រម្យអភិបាលស្រុកជលគីរី ចំនួន៥០០ដូល្លា សប្បុ
រសជននានាពីរាជធានីភ្នំពេញ និង ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះសរុប ៥០លានរៀន ។

ក្នុងកឱកាសនោះ លោកជំទាវ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានចូលរួមដាំដើមឈើ ជាង១០០
ដើននៅក្នុងបរិវេណវិទ្យាល័យប្រពៃគិរី និងចែកថវិកាដល់សិស្សផងដែរ ។