ព្រឹកថ្ងៃនេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបើកវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន


(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីនៅ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលភាព ជាអ្នកដឹកនាំ «Leading Change for Organizational Renewal»។

ពិធីនេះ បានប្រព្រឹត្តទៅ ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំជាន់ទី៥ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងសម្រាប់មន្រ្តីរាជការជាថ្នាក់ដឹកនាំរបស់ក្រសួង ក្រោមការបណ្តុះបណ្តាលរបស់វាគ្មិន ដែលអញ្ជើញមកពីមជ្ឈមណ្ឌល Center for Asia Leadership Initiatives និងបានបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យ Harvard។

សូមជម្រាបថា ទេសរដ្ឋមន្រ្តី លោក ស៊ុន ចាន់ថុល ក៏ជាអតីតនិស្សិតមហាវិទ្យាល័យ John F. Kennedy School of Government នៃសាកលវិទ្យាល័យ Harvard ផងដែរ ហើយវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ទេសរដ្ឋមន្រ្តី ក្នុងគោលបំណង ដើម្បីពង្រីក និងពង្រឹងសមត្ថភាពបន្ថែមទៀត ដល់មន្ត្រីរាជការជាថ្នាក់ដឹកនាំរបស់ក្រសួង ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់៕