នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ទទួលបានមេដាយថ្នាក់លេខ១ ពីព្រះមហាក្សត្រថៃ


នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ទទួលបានមេដាយថ្នាក់លេខ១ ពីព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រថៃ ថ្នាក់ប្រថមាភរណ៍ម្កុជថៃ។

នេះបើតាមការឲ្យដឹងពី មន្ដ្រីព័ត៌មាន របស់​គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា បានបញ្ជាក់ថា ពិធីបំពាក់មេដាយនេះ ត្រូវបានធ្វើឡើងនៅប្រទេសថៃ ដោយមានការចូលរួមពី មន្ដ្រីជំនាញស្ថាប័នប្រទេសទាំងពីរ ​និងលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ​កម្ពុជាផងដែរ៕