នាព្រឹកថ្ងៃ១៤រោច ខែអផ្សុជ ឆ្នាំវក ពុទ្ធសករាជ២៥៦០ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដង្ហែអង្គកឋិនទានចេញពីវិមានព្រឹទ្ធសភា ឆ្ពោះទៅកាន់ វត្តប្រាំបីមុំ ដែលស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងជាតំណាងសម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។
អង្គកឋិនទាននេះ នឹងវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្ត ដោយដង្ហែព្រះសង្កត់ត្រែយ៍ និងគ្រឿងសក្ការៈផ្សេងៗ ជុំវិញព្រះវិហារចំនួនបីជុំ ស្របទៅតាមក្បូនច្បាប់ប្រពៃណ៍ព្រះពុទ្ធសាសនា ដែលបានបន្សល់ទុកជូនកូនចៅជំនាន់ក្រោយៗឲ្យប្រតិបត្តិបន្តជាយូរលង់ណាស់មកហើយ៕
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដង្ហែអង្គកឋិនទានចេញពីវិមានព្រឹទ្ធសភា ឆ្ពោះទៅកាន់ វត្តប្រាំបីមុំ ដែលស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ
