នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅគេហដ្ឋានលោក កូប ទូលាស់ ប្រធានភូមិទី៣ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ អញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤០ គ្រួសារ ដោយក្នុង០១ គ្រួសារ ទទួលបានអំណោយអង្ករចំនួន១៥គីឡូក្រាម។