ក្រុមហ៊ុន​ វីសាន់​ ឌីវេឡុបមិន​ អេឡិចស៊ីធី​ ជួបសម្តែងការគួរសម​ និងពិភាក្សាការងារ​ ការគ្រប់គ្រង​ និងប្រតិបត្តិការសេវាប្រព័ន្ធភ្លេីងបំភ្លឺសាធារណៈ​ ក្នុងក្រុងសៀមរាប


រសៀលថ្ងៃអង្គារ​ ៨កេីត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ឯកឧត្តម​ ទៀ​ សីហា​ ភិបាលខេត្តសៀមរាប​ បានអនុញ្ញាតអោយក្រុមហ៊ុន​ វីសាន់​ ឌីវេឡុបមិន​ អេឡិចស៊ីធី​ ជួបសម្តែងការគួរសម​ និងពិភាក្សាការងារ​ ការគ្រប់គ្រង​ និងប្រតិបត្តិការសេវាប្រព័ន្ធភ្លេីងបំភ្លឺសាធារណៈ​ ក្នុងក្រុងសៀមរាប​ ដោយមានការចូលរួមពី​ លោក​នាយករដ្ឋាលខេត្ត។

ការពិភាក្សាការងារនេះ​ រដ្ឋបាលខេត្ត​ បានផ្តល់សិទ្ធិអោយក្រុមហ៊ុនវីសាន់​ ឌីវេឡុបមិន​ អេឡិចស៊ីធី​ ធ្វេីការផ្លាស់ប្តូរអំពូលភ្លេីងចាស់ៗ​ ប្រភេទកម្លាំង​ ២៥០​w ចេញដោយដាក់ជំនួសវិញដោយអំពូលភ្លេីងLED កម្លាំង​ ១០០w និងអាកាត់បន្ថយពន្លឺបាន​ ដេីម្បីសន្សំសំចៃថាមពលក្នុងការប្រេីប្រាស់ប្រចាំថ្ងៃ។

កន្លងមកក្រុមវីសាន់​ ឌីវេឡុបមិន​ អេឡិចស៊ីធី​ បានដាក់អំពូលភ្លេីងបំភ្លឺ​ ចំនួន​ ៧ទីតាំង​ សរុបចំនួន​ ៣​ ១៦៨អំពូល​ ដែលបានដាក់តាមផ្លូវសំខាន់ៗ​ ក្នុងក្រុងសៀមរាប​ សួនច្បារ​ និងភ្លេីងសញ្ញាចរាចរមួយចំនួនផងដែរ។