ឯកឧត្តម ទេព ធន ចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្លាស់ប្តូរបទពិសោធលើការងារដោះស្រាយវិវាទដីធ្លី


សៀមរាប ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្លាស់ប្តូរបទពិសោធលើការងារដោះស្រាយវិវាទដីធ្លី របស់ក្រុមដោះស្រាយវិវាទដីធី្លចល័ត។