ឯកឧត្តម នៃ ប៉េណា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍ ព្រឹទ្ធសភា


ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា វេលាម៉ោង ០៨:០០នាទី មានបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្រៃ្តយ៍ ព្រឹទ្ធសភា ក្រោមអធិបតីភាព ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈ
១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៨ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣
២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពីប្រព័ន្ធឆ្លងកាត់គយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣
៣- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់ លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញាបើកចំហសេវាហិរញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវា ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣
៤- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣
៥- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖
១- កិច្ចព្រមព្រៀង ស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន
២- ពិធីសារ ស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន
៣- ពិធីសារ ស្តីពីក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣។
៦- កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣។
បន្ទាប់ពីបានស្តាប់របាយការណ៍ របស់គណៈកម្មការ ដែលជាវិស័យពាក់ព័ន្ធ និងស្តាប់មតិពិភាក្សារបស់អង្គប្រជុំរួចមក អង្គប្រជុំបានអនុម័តជាឯកច័ន្ឆ៖ កំណត់យកកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ០៨:០០នាទីព្រឹក ដោយមានរបៀបវារៈ ដូចខាងក្រោម៖
១. ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។
២. ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទី៧ ស្តីពីប្រព័ន្ធឆ្លងកាត់គយ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ។
៣. ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញាបើកចំហរសេវាហិរញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀង ក្របខណ្ឌអាស៊ាន ស្តីពីសេវា។
៤. ពិនិត្យ និងអោយយោបល់លើ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣។
៥. ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖
១. កិច្ចព្រមព្រៀង ស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន
២. ពិធីសារ ស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន
៣. ពិធីសារ ស្តីពីក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន។

14908245_1320235748018541_7081416383415067618_n

14908375_1320235761351873_1130122250514336854_n

14633021_1320235508018565_8659143222668913200_n

14925672_1320235848018531_1403558407727460287_n