មន្ត្រីវ័យក្មេងក្រសួងបរិស្ថានចូលរួមកម្មវិធី «Japan-East Asia Network of Exchange for Students and Youths 2018» នៅប្រទេសជប៉ុន


ក្រសួងបរិស្ថានបានផ្តល់ឱកាសដល់មន្ត្រីវ័យក្មេងចំនួន ០៦រូប ចូលរួមកម្មវិធី JENESYS 2018 នៅប្រទេសជប៉ុន រយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ។ កម្មវិធីនេះមានការចូលរួមពីបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ រួមមាន ព្រះរាជាណាចក្រកម្ពុជា ប្រទេសឡាវ ប្រទេសភូមា ប្រទេសវៀតណាម និងព្រះរាជាណាចក្រថៃក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក អំពីវប្បធម៌ និងកិច្ចការងារគ្រប់គ្រងបរិស្ថានរវាងប្រទេសទាំង៥ រួមនឹងប្រទេសជប៉ុន ហើយលើសពីនេះទៅទៀត ដើម្បីផ្សាភ្ជាប់ទ្រឹស្តី និងការអនុវត្តជាក់ស្តែង កម្មវិធីបានតម្រូវអោយមន្ត្រីវ័យក្មេងនៃប្រទេសទាំង៥ រៀបចំនូវផែនកាេសកម្មភាពគម្រោងបរិស្ថានមួយដើម្បីអនុវត្តជាក់ស្តែងផងដែរ។