នៅថ្ងៃទី៣១ តុលា ឆ្នាំ២០១៦ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី២ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ នៅសាលាស្រុកទឹកផុស ក្រោមអធិបតីភាពលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមសៀតគឹមលៀងអភិបាលរងខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពី ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តប្រធានអង្គភាពជុំវិញខេត្តនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងស្រុកទឹកផុស។