ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញមាតុភូមិនិវត្តន៍មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលលើកទី ៤២ ប្រចាំឆ្នាំ ២០១៩ របស់ IFAD


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាល ប្រចាំមូលនិធិអន្តរជាតិម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development – IFAD) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញមាតុភូមិនិវត្តន៍មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលលើកទី ៤២ ប្រចាំឆ្នាំ ២០១៩ របស់ IFAD នាព្រឹកថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ ។