ឯកឧត្តម ប៉ុញ សច្ចៈ បានទទួលជួបសម្តែងការគួរសមដោយលោក Jeong Yun Gill នាយកប្រតិបត្តិ ទីភ្នាក់ងារ Koica (Country Director) ប្រចាំកម្ពុជា


ព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបសម្តែងការគួរសមដោយលោក Jeong Yun Gill នាយកប្រតិបត្តិ ទីភ្នាក់ងារ Koica (Country Director) ប្រចាំកម្ពុជាដើម្បីបន្តរឹតចំណងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក ជាមួយក្រសួងធនធានទឹក និងឧតុនិយម ពិសេសក៏បានពិភាក្សាលើការរៀចំផែនការមេ និងការសិក្សាលំអិតគម្រោង Mekong Delta IWRM ដែល Koica បានចាត់ទុកជាគម្រោងអាទិភាព។ ជាសំណូម Koica ស្នើសុំក្រសួងបំពេញបែបបទ និងព័ត៌មាន គម្រោងឲ្យបានមុនដាច់ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ដើម្បីផ្តល់ជូនរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ ធ្វើការគាំទ្រថវិកាសម្រាប់ អនុវត្តគម្រោងក្នុងឆ្នាំ ២០២១ ។