គណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត តាកែវ


នារសៀលថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២:០០នាទី នៅសាលប្រជុំសាលាខេត្តតាកែវ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍(គណៈកម្មការទី៧ព្រឹទ្ធសភា)ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អប់រំ យុវជន កីឡា មន្ទីរ ធម្មការ សាសនា មន្ទីរ វប្បធម៌ វិចិត្រសិល្បៈ និងមន្ទីទេសចរណ៍ ដឹកនាំដោយឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដើម្បីស្វែងយល់ពីសភាពការណ៍របស់ខេត្ត និងការអនុវត្តរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ការលំបាក និងបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់ខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ដែលជួបប្រទះក្នុងការអនុវត្តការងារកន្លងមក។