ព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារ ជាមួយប្រតិភូក្រុមហ៊ុនមីនីបៀ(MinebeaMitsumi) ដែលដឹកនាំដោយលោក យូស៊ីហ៉ីសា កៃណឺម៉ា អគ្គនាយកក្រុមហ៊ុន MinebeaMitsumi ដោយមានអញ្ជេីញចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានអង្គភាពលទ្ធកម្មសាលាខេត្ត លោកស្រីនាយករង ទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិសាលាខេត្ត និងប្រតិភូអមដំណេីរ អគ្គនាយកក្រុមហ៊ុន MinebeaMitsumi នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប។
ជំនួបពិភាក្សានេះ រដ្ឋបាលខេត្តយល់ឃេីញថាផលិតផលអំពូលភ្លេីងបំភ្លឺសាធារណៈប្រភេទ LED រស់ក្រុមហ៊ុនមីនីបៀ គឺពិតជាបានចូលរួមចំណែកកាត់បន្ថយឧស្ម័នកាបូនិច ក្នុងបរិយាកាសពិតប្រាកដ ដូចនេះរដ្ឋបាលខេត្តក៏បានសម្រេចស្នេីសុំអោយ ក្រុមហ៊ុនមីនីបៀ អនុវត្តគម្រោងរបស់ខ្លួន នៅខេត្តសៀមរាប ដោយខេត្តបានស្នេីសុំអំពូលប្រភេទ LED ចំនួន ១៩៥០គ្រាប់ ដេីម្បីធ្វេីការបំពាក់តាមដងផ្លូវសំខាន់ៗ ចំនួន ៣២ខ្សែ ក្នុងក្រុងសៀមរាប ដែលបែកចែកជា ៣ជំហានធំៗ។
ជំហានទី១ បំពាក់តាមដងផ្លូវសាធារណៈ ក្នុងក្រុងសៀមរាប ចំនួន ១១០០គ្រាប់ ដែលផ្លូវទាំងនោះរួមមាន ៖
1. ផ្លូវវាងក្រុងពីចំណុចខាងលិចផ្លូវកែងសាលាកំរើក(២០០ម៉ែត្រ) ដល់អគ្គិសនីខេត្ត
2. ពីផ្លូវសម្តេចទេព វង្ស (ផ្លូវបាខែង) ដល់ផ្លូវវាងក្រុង បន្តដល់ក្រោយភូមិវប្បធម៌
3. ផ្លូវពីខាងត្បូងផ្សារក្រោម ដល់ផ្លូវវាងក្រុង
4. ពីផ្លូវជាតិលេខ៦ ចំណុចទល់មុខសណ្ឋាគារហ្គោលឌីយ៉ាណា ដល់ផ្លូវក្រោលសេះ
5. ពីសាលាសង្កាត់សាលាកំរើកទៅត្បូង ផ្លូវវាងក្រុងនិងបត់មកផ្លូវប្រឡាយបេតុង
6. ផ្លូវអប្សរាពីចុងខាងកើតផ្សាររាត្រី ដល់ផ្លូវកែងផ្លូវវិមានមង្គល
7. ផ្លូវទី២ ខាងត្បូងផ្លូវអប្សរា ទៅកើត
8. ផ្លូវចូលវត្តត្រាំនាគ
9. ផ្លូវវាងក្រុងពីផ្លូវបំបែកសង្កាត់ទឹកវិល ដល់អគ្គិសនីខេត្ត
10. ផ្លូវចំណតរថយន្តថ្មី ពីសាលារៀនភូមិថ្នល់ ដល់ផ្លូវវាងក្រុង
11. ផ្លូវខាងលិចសណ្ឋាគារគោកធ្លក ពីផ្លូវជាតិលេខ៦ ដល់ផ្លូវវាងក្រុង
12. ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ (ចាប់ពីស្តុបសាលារៀនគ្រួស ដល់ផ្លូវ៣០ម៉ែត្រ
13. ផ្លូវមុខផ្សារដើមក្រឡាញ់ចាប់ពីផ្លូវកូម៉ៃ ដល់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ
14. ផ្លូវខាងលិចធនាគារអេស៊ីលីដា ពីផ្លូវកែង អ៩០ទៅជើងដល់ផ្លូវ៣០ម៉ែត្រ
15. ពីផ្លូវបេតុងខាងកើតផ្សារដើមក្រឡាញ់ទៅកើត ដល់ផ្លូវកូម៉ៃ
ជំហានទី២ បំពាក់តាមដងផ្លូវសាធារណៈ ក្នុងក្រុងសៀមរាប ចំនួន ៨៥០គ្រាប់ ដែលផ្លូវទាំងនោះរួមមាន ៖
1. ផ្លូវជាតិលេខ ៦ (ពីរង្វង់មូល ជ័យវរ្ម័នទី ៧ ដល់ផ្លូវចូល បារាយណ៍)
2. ពីស្ថានីយ៍ចិញ្ចឹមក្រពើចាស់ ដល់ ផ្លូវវាងក្រុង
3. ផ្លូវខ្នារ ពីសណ្ឋាគារអង្គរអឺរ៉ា ទៅត្បូងដល់ផ្សារខ្នារបត់ទៅលិចដល់ផ្លូវវាងក្រុង
4. ផ្លូវវាងក្រុង(ពីកែងផ្លូវខាងលើ)ទៅត្បូងដល់ខាងលិចផ្លូវបំបែកសាលាកំរើក(២០០មដេប៉ូលក់ឈើ)
5. ផ្លូវជាតិលេខ ៦ បន្តពីស្វាយធំ ដល់ខាងកើតស្ពានរលួសប្រហែល ២០០ម
6. ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុចខាងលិចជាប់ស្ពានក្អែកឆ្ពោះទៅជើងដល់ផ្លូវអប្សរា
និងជំហានទី៣ រដ្ឋបាលខេត្តកំពុងស្នេីសុំ ៥០០គ្រាប់បន្ថែមទៀត សម្រាប់បំពាក់លេីផ្លូវសំខាន់ៗ មួយចំនួនទៀត៕