ប្រធានគណ:កម្មការទី២ព្រឹទ្ធសភា និងប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី​ ការប្រេីប្រាស់​ និងការទូទាត់ថវិកា ការប្រឡងជ្រេីសរេីសមន្ត្រីក្របខ័ណ្ឌ


នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩​ ឯកឧត្តម​ ជា​ ជេដ្ឋ​ ប្រធានគណ:កម្មការទី២ព្រឹទ្ធសភា និងឯកឧត្តម​ ម៉ម​ ប៊ុននាង​ ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី​ ការប្រេីប្រាស់​ និងការទូទាត់ថវិកា ការប្រឡងជ្រេីសរេីសមន្ត្រីក្របខ័ណ្ឌ​ និងការធ្វេីបច្ចុប្បន្នភាពរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​ ដោយមានការអញ្ជេីញចូលរួមចាប់ពីអគ្គនាយករងឡេីងទៅ​ នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា៕