ព្រឹកថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយសង្កាត់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងក្រុមការងារយុវជនសង្កាត់ អញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៦-២០១៧ នៅសាលាទាំង៥ក្នុងសង្កាត់ជ្រោយចង្វារមានសាលាបឋមសាគូរ៉ា សាលាបឋមសិក្សាជ្រោយចង្វារ សាលាបឋមសិក្សាដើមគ សាលាបឋមសិក្សាគៀនឃ្លាំង និងវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ។
ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាជូន លោកគ្រូ អ្នកគ្រូ ចំនួន ១៨៩នាក់ ក្នុងម្នាក់ៗថវិកា ៥០.០០០រៀល និង សិស្សរៀនពូកែចំនួន ២៤០នាក់ ក្នុងម្នាក់ៗ សៀវភៅ ១០ក្បាល ប៉ិច ០៥ដើម និងបានឧបត្ថម្ភអាហារពេលព្រឹកដល់ក្រុមការងារយុវជនសង្កាត់ ផងដែរ។
ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៦-២០១៧ នៅសាលាទាំង៥ក្នុងសង្កាត់ជ្រោយចង្វារ
