រសៀលថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៦ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យឯកឧត្តម នីវ ស៊ីនឆាង ( NIU Xin Qiang ) នាយកវិទ្យស្ថានទន្កេយ៉ាំងសេ ( Changjiang Institute of Survey, Planning ,Design and Research ) និងគណ:ប្រតិភូ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។
កិច្ចពិភាក្សា បានផ្តោតសំខាន់ទៅលើការសិក្សា និងរៀបចំគម្រោងប្កង់មេ ក្នុងការគ្រប់គ្រងធនធានទឹក នៅព្រះរាជាណាចក្រកម្ពុជា និងការសាងសង់វិទ្យាស្ថានទឹក និងដំណាំ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹក និងឧតុនិយម ឲ្យលេចចេញជារូបរាងឡើងឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ស្របតាមស្មារតីនៃអុនស្សារណ: ( MOU ) នៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងធនធានទឹក នៃប្រទេសទាំងពីរ ៕
ឯកឧត្តម លឹម គានហោ អនុញ្ញាតឲ្យឯកឧត្តម នីវ ស៊ីនឆាង ( NIU Xin Qiang ) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
