ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឺកនាំក្រុមការងារ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ១៥៣គ្រួសារ ក្នុងឃុំចំនួន៥ នៃស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រួមមាន ឃុំពោធិអង្រ្កង ឃុំនិទាន ឃុំផុង ឃុំបរសេដ្ឋ និងឃុំកក់ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់។
ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារ បានចុះទៅដោយនាំយកសម្ភារៈ ទៅប្រគល់ដល់ដៃប្រជាពលរដ្ឋ ដោយផ្ទាល់នៅតាមខ្នងផ្ទះ ដោយមិនមានការប្រមូលផ្តុំ និង ដោយគ្មានការរើសអើងនិន្នាការនយោបាយឡើយ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើឲ្យអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ និងតាមដានស្ថានការណ៍ គ្រោះធម្មជាតិនានា ដែលអាចនឹងកើតឡើងដោយយថាហេតុ៕
ឯកឧត្តម ហ៊ុន ម៉ានី បានដឺកនាំក្រុមការងារ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ១៥៣គ្រួសារ ក្នុងឃុំចំនួន៥ នៃស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
