ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦–ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អាណា ព្យាបាលឱ្យនាំកូនចៅទៅចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា។
ឯកឧត្ដម ប៉ា សុជាតិវង្ស បានធ្វើការអំពាវនាវបែបនេះ ក្នុងខណៈដែលឯកឧត្ដមអញ្ជើញចូលរួម បើកបវេសនកាលឆ្នាំ សិក្សា២០១៦-២០១៧ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវិទ្យាល័យបាក់ទូក។
ឯកឧត្ដម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា ក្នុងនាមជាអាជ្ញាធរ នៅមូលដ្ឋានត្រូវចុះផ្សព្វផ្សាយ ទៅអាណាព្យាបាល ឱ្យបញ្ជូនកូនចៅទៅចុះឈ្មោះចូលរៀន ក្នុងដើម បវេសនការ ឆ្នាំសិក្សាថ្មីនេះ ឱ្យបានគ្រប់ៗគ្នា និងចូលរួមតាមដានការសិក្សារបស់កូន ចៅយើងថែមទៀត ក្នុងនោះអាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ ត្រូវជួយសម្របសម្រូល និងផ្តល់លទ្ធភាពដល់ពួកគេ ឱ្យបានចូលរៀន និងរៀនបានចប់តាម កម្រិតថ្នាក់សិក្សា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ឱ្យសមនឹងពាក្យថា ចំណេះវិជ្ជា ជាទ្រព្យគាប់ប្រសើរ។
ឯកឧត្ដមបានបន្តថា បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការកែទម្រង់ វិស័យអប់រំ ការកសាងជំនឿទុកចិត្ត ចំពោះការងារអប់រំ ក៏ដូចជា គោលនយោបាយរបស់រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការ លើកកម្ពស់វិស័យអប់រំ ទាំងអ្នកសិក្សា និងគ្រូបង្រៀន ឱ្យប្រកបដោយ គុណភាព និងប្រសិទ្ធភាព ស្របតាមនិន្នាការរីកចម្រើន
និងបទដ្ឋានអប់រំ ទាំងក្នុងតំបន់ និងពិភពលោក៕
ឯកឧត្ដម ប៉ា សុជាតិវង្ស អំពាវនាវឱ្យអាណាព្យាបាលនាំកូនចៅទៅចុះឈ្មោះ ចូលរៀនឱ្យបានគ្រប់ៗគ្នា
