ឯកឧត្តម សាយ សំអាល់ អនុញ្ញាតឱ្យ លោក កន សង្វាក់ ប្រធានក្រុមការងារសង្គម និងដៃគូពាក់ព័ន្ធ ចូលជួបសំណេះសំណាល និងរាយការណ៍ពីសកម្មភាពការងារសង្គមកន្លងមក


រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យក្រុមការងារសង្គម និងដៃគូពាក់ព័ន្ធ ដែលដឹកនាំដោយលោក កន សង្វាក់ ប្រធានក្រុមការងារសង្គម «រួមគ្នាដើម្បីការអប់រំ និងសុខភាពកុមារា» ចូលជួបសំណេះសំណាល និងរាយការណ៍ពីសកម្មភាពការងារសង្គមដែលក្រុមការងារបានធ្វើកន្លងមក។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារដើម្បីជួយសង្គម ជាពិសេសយុវជនដែលបានចំណាយពេលក្នុងការចូលរួមសកម្មភាពបម្រើផលប្រយោជន៍ដល់សង្គមជាតិ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរដល់ក្រុមការងារជួយសង្គម និងយុវជនសូមឱ្យមានការចូលរួមឱ្យបានច្រើននៅក្នុងការបញ្ចេញមតិ និងយកចិត្តទុកដាក់ក្នុងការដកស្រង់បទពិសោធន៍ល្អៗ ដើម្បីជាប្រយោជន៍ដល់ការកសាងសមត្ថភាពផ្ទាល់ខ្លួន និងជួយកិច្ចការងារសង្គមជាតិទាំងមូលផងដែរ។ ទន្ទឹមនឹងនោះ ក្រុមការងារសង្គម ក៏បានបង្ហាញពីការចូលរួមចំណែកក្នុងកិច្ចការសង្គមកន្លងមក មានសកម្មភាពជាច្រើនដែលបានអនុវត្ត ជាពិសេសក្នុងខេត្តពោធិ៍សាត់អស់រយៈពេលជាង៥ឆ្នាំកន្លងមក ដោយផ្តោតលើការអប់រំ និងសុខភាពរបស់កុមារនៅតាមបណ្តាសាលារៀន មណ្ឌលកុមារកំព្រារ និងតាមសហគមន៍តាមតំបន់ដាច់ស្រយាលជាដើម៕

14910538_1321931231182326_2827749719653765918_n

14938397_1321931461182303_836028885680147379_n

14900359_1321931394515643_8656158010477303834_n