ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធី ” បើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០១៦-២០១៧” និង ” ចែកលិខិតសរសើរ ជូនដល់សិស្សពូកែលេខ១ លេខ២ និងលេខ៣ ” សរុបចំនួន ៩០ នាក់ ពីថ្នាក់ទី០៧ ដល់ថ្នាក់ទី១២ ថ្មី នៃវិទ្យាល័យហ៊ុន សែន ព្រែកសណ្ដែក ដោយមានការចូលរួមពី ព្រះចៅអធិការវត្តព្រែកចង្ក្រានក្រោម លោកប្រធានការិ.អប់រំស្រុក ក្រុមប្រឹក្សាឃុំ លោកគ្រូអ្នកគ្រូនៃវិទ្យាល័យ ចំនួន៥០ នាក់ គ្រូសាលាបឋមបាប្រិយ៍ ០៥ នាក់ គ្រូសាលាបឋមព្រែកព្នៅ ០៧ នាក់ គ្រូសាលាបឋមព្រែកចង្ក្រាន ០៣ នាក់ គ្រូសាលាបឋមព្រែកសណ្ដែក ១៥ នាក់ និង សិស្សសាលាបឋមព្រែកសណ្ដែក ចំនួន ១៥០ នាក់ អាណាព្យាបាលសិស្សពូកែចំនួន ៩០ នាក់ និងសិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ព្រែកសណ្ដែក ១,៤០៣ នាក់ សរុបទាំងអស់មានចំនួន ១,៧២៣ នាក់ ។
លោក ម៉ននី បណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធី " បើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០១៦-២០១៧" និង " ចែកលិខិតសរសើរ ជូនដល់សិស្ស
