ឯកឧត្តម សុខ ឥសាន បានថ្លែងថា កម្ពុជាមិនអាចរស់នៅក្រោមការភ័យខ្លាចទេ ដូច្នេះកម្ពុជាត្រូវតែ ស្វែងរករស់នៅពិតប្រាកដ


ភ្នំពេញ ៖ ទោះបីមានបណ្ដាប្រទេសមួយ ចំនួនតែងតែគម្រាមកំហែង ដល់កម្ពុជាគ្រប់បែប យ៉ាង អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា  ឯកឧត្តម សុខ ឥសាន បានថ្លែងថា កម្ពុជាមិនអាចរស់នៅក្រោមការភ័យ ខ្លាចទេ ដូច្នេះកម្ពុជាត្រូវតែ ស្វែងរករស់នៅពិតប្រាកដ ជាពិសេសទៅរកការគាំពារ ពីប្រទេសធំៗ ដែលមានលទ្ធភាព អាចជួយកម្ពុជាបាន។

សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលចិនដែលទំនាក់ទំនងនេះ បានធ្វើឲ្យចិនជួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជាសព្វគ្រប់ បែបយ៉ាង។ ជាមួយគ្នានេះ រដ្ឋាភិបាលចិន ក៏សន្យាថា នឹងធ្វើផែនការឲ្យកាន់តែ ល្អប្រសើរថែមទៀត ដោយប្រើប្រាស់នូវកិច្ច សហប្រតិបត្តិការកម្ពុជា-ចិន ក្នុងការជំរុញទុន ពាណិជ្ជកម្មឲ្យកាន់តែ ច្រើន ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែខ្លាំងក្លា សម្រាប់កែប្រែ ជីវភាពរបស់ ប្រជាពលរដ្ឋ។

ឯកឧត្តម សុខ ឥសាន បានសរសេរក្នុងបណ្ដាញ សង្គមតេឡេក្រាម នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ថា “កម្ពុជានាពេលបច្ចុប្បន្ននេះ បើចេះតែមានការរករឿងគម្រាម កំហែងពីប្រទេស ធំណាមួយ ឬច្រើន កម្ពុជាមិនអាចរស់ នៅក្រោមការភ័យខ្លាចនោះទេ ចំាបាច់ត្រូវតែស្វែងរក រស់ដែលប្រាកដ ។ ទៅរកសុំការគាំពារពីប្រទេស ធំមួយទៀត ឬច្រើនដែលមានលទ្ធភា អាចជួយកម្ពុជាបាន”។

ឯកឧត្តមបញ្ជាក់ថា កម្ពុជាមាននយោបាយ ការបរទេស ដោយយកបណ្តា ប្រទេសលើពិភពលោក ធ្វើជាមិត្ត ឈរលើមូលដ្ឋាន គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង មិនប្រកាន់ របបនយោបាយជាតិសាស ន៍ពណ៌សម្បុរ និងនិន្នាការ មនោគមន៍វិជ្ជាអ្វីឡើយ។

សូមរំលឹកថា សហគមន៍អឺរ៉ុបបានចាប់ផ្តើម នីតិវិធី ជាផ្លូវការផ្អាកជាបណ្តោះអាសន្នលើ ប្រព័ន្ធអនុគ្រោះពន្ធ លើមុខទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មុននឹងអាចឈានទៅ រកការព្យួរ នាខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើរកឃើញថា កម្ពុជាអនុវត្តមិនត្រឹមត្រូវទៅរកភាពល្អ ប្រសើរគ្រប់គ្រាន់ ទៅលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៕