ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចូលរួមពិធីអិចទីម៉ាក និងអញ្ជើញសាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរឥស្លាម នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ ក្នុងថ្ងៃបិទពិធីជួបជុំអិចទីម៉ាករបស់​ឥស្លាម នៅភូមិទ្រា ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងសហការី បានអញ្ជើញចូលរួមជាកិត្តិយសជូនដំណើរការវិលត្រឡប់របស់មហាជនដែលចូលរួម​ ដែលមកពីគ្រប់ខេត្តក្រុងទូទាំងប្រទេសប្រមាណ៥៥,៣០០នាក់ ក្នុងនេះមានបរទេសចំនួន​៩៥៤នាក់ មកពី១១ប្រទេស។​

គួរបញ្ជាក់ថា បិធីអិចទីម៉ាក (ការជួបជុំស្តាប់ធម៌ឥស្លាម) បែបទ្រង់ទ្រាយធំនេះ បានចាប់ផ្តើមប្រារព្ធធ្វើឡើងចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលថ្ងៃចាប់ផ្តើមនេះ ក៏មានវត្តមានរបស់​ឯកឧត្តម ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ផងដែរ៕