ស្ថានីយ៍ផលិតទឹកពិសារភូមិយើងរបស់សហគមន៍កសិកម្មឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារត្រូវបានសម្ពោធដាក់ អោយដំណើរការ


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០១៩ នេះស្ថានីយ៍ផលិតទឹកពិសារភូមិយើងរបស់សហគមន៍កសិកម្មឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារត្រូវបានសម្ពោធដាក់ អោយដំណើរការក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តព្រះវិហារ និងមានការចូលរួមពីលោក ពឹង ទ្រីដា ប្រធាន មន្ទីរកសិ កម្មខេត្តក៏ដូចជាប្រធានមន្ទីរ អជ្ញាធរភូមិ ឃុំ ស្រុកជាច្រើនរូបទៀត ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា៖ការសម្ពោធដាក់អោយប្រើប្រាស់ស្ថានីយ៍ផលិតទឹកពិសារនេះ គឺស្របនិងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលចំពោះបញ្ហាប្រឈមនិងការខ្វះទឹកនៅរដូវប្រាំងនេះ។ឯកឧត្តមបន្តថាបើទោះបីជាខេត្តព្រះវិហារមិនទាន់ប្រឈមនិងបញ្ហាខ្វះទឹកក៏ដោយ ក៏យើងត្រូវត្រៀមលក្ខណះរកប្រភពទឹកអោយហើយផងដែរ។