ថ្ងៃអង្គារិ៍ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី២នៅសាលាខេត្តសៀមរាបក្រោមអធិបតីភាពលោកជំទាវ ស៉ិន ណម ប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាប។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកស្រី អនុប្រធាន និងលោក លោកស្រីជាសមាជិកគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាប ព្រមទាំងអង្គការសរុប១៩រូប។
កិច្ចប្រជុំសាមញ្ញលើកទី៥៦នេះ អង្គប្រជុំបានពិភាក្សានិងអនុម័តលើរបៀបវារៈមួយចំនួនដូចខាងក្រោម ៖
១-ពិនិត្យនិងអនុម័តើសេចក្តីព្រាងកំណត់ហេតុលើកទី៥៥ អាណត្តិទី២ កាលពីថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩
២-របាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ របស់គណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាប
៣-របាយការណ៍ស្តីពីស្ថានភាពស្ត្រី យុវវ័យ កុមារនិងជនងាយរងគ្រោះតាមបណ្តាវិស័យពាក់ព័ន្ធ
៤-បញ្ហាផ្សេងៗ។
បន្ទប់ពីកិច្ចពិភាក្សាមក លោកជំទាវ ប្រធានអង្គប្រជុំបានណែនាំដល់បណ្តាវិស័យពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តដាក់ខ្ពស់រាល់បញ្ហាស្ត្រី យុវ័យ កុមារនិងជនងាយរងគ្រោះដែលកើតឡើងនៅនឹងមូលដ្ឋាន។ រាល់បញ្ហាដែលកើតមានឡើងត្រូវដោះស្រាយអោយអស់លទ្ធភាព ហើយទាន់ពេលវេលា ជៀសងយឺតយូរនាំអោយជនបង្ករត់ទៅឆ្ងាយ។ ជាមួយគ្នានេះលោកជំទាវ ប្រធានអង្គប្រជុំបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដៃគូដែលតែងតែចូលរួមយោបល់និងឡើកបញ្ហាដែលកើតឡើង ដើម្បីដោះស្រាយ៕