សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក ណរបែត បាតល័រ (Norbert BARTHLE) សមាជិកសភា និងជារដ្ឋលេខាធិការ ក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសអាល្លឺម៉្លង់ បានដឹកនាំមន្ត្រីជាន់ខ្ពស់របស់ខ្លួន ដេីម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីក្រសួងមហាផ្ទៃ ។