សម្តេចក្រឡាហោម ស ខេង បានអនុញ្ញាតឲ្យលោក ណរបែត បាតល័រ (Norbert BARTHLE) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក ណរបែត បាតល័រ (Norbert BARTHLE) សមាជិកសភា និងជារដ្ឋលេខាធិការ ក្រសួងសហប្រតិបត្តិការ​ និងអភិវឌ្ឍសេដ្ឋកិច្ច​ នៃប្រទេសអាល្លឺម៉្លង់ បានដឹកនាំមន្ត្រីជាន់ខ្ពស់របស់ខ្លួន ដេីម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ នាព្រឹកថ្ងៃអង្គារ​ ៧រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីក្រសួងមហាផ្ទៃ​ ។