រដ្ឋបាលខេត្តកំពង់ឆ្នាំងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និង ដាក់ផែនការអនុវត្តសម្រាប់ឆ្នាំ២០១៩


កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់ខ្លួន បន្ទាប់ពីបានដំណើរ ពិភាក្សាយ៉ាងផុលផុសអស់រយៈពេលពេញ១ថ្ងៃ ត្រូវបានធ្វើពិធីបិទ ពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវលោកលោកស្រីសរុបចំនួន៤០០នាក់។

ឯកឧត្តមឈួរ ច័ន្ឌឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍អោយដឹងថាៈ រយៈពេល១
ថ្ងៃមកនេះ អង្គសន្និបាត បានចូលរួមធ្វើការពិភាក្សានូវរាល់ចំណុចខ្លាំង ចំណុចខ្សោយ និង បញ្ហាប្រឈមនានា ដែលរដ្ឋបាល អាជ្ញាធរ មន្ទីរជំនាញបានអនុវត្តនាឆ្នាំ២០១៨កន្លងមក និងបានដាក់ចេញនូវផែនការសម្រាប់អនុវត្ត ដើមី្បឆ្លើយតបទៅនឹងតម្រូវការ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើមី្បឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាបនអភិបាលកិច្ចមូលដ្ឋាន រឹងមាំសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ ធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ ក្នុងបរិបទនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ តាមបែបវិមជ្ឈ ការ និង សហវិមជ្ឈការ ។

មានប្រសាន៍ក្នុងពិធីបិទសន្និបាតឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ក៏បានសម្តែងនូវការកោតសរសើរ និង ធ្វើ ការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចូលរួមខិតខំប្រឹងប្រែង និង កិច្ចសហការគ្នាបានល្អ ក្នុងជួរថ្នាកដឹកនាំ មន្ត្រីរាជ ការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គភាព ស្ថាបនពាក់ព័ន្ធនានាក្នុងខេត្ត ។ ក្នុងការ បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការ សកម្មភាពការងារនាឆ្នាំកន្លងមក ស្របតាមគោលការណ៍ច្បាប់ និង គោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាបន ហើយសម្រេចបានតាមផែនការសកម្មភាពរបស់ខ្លួន របស់ខ្លួន ។

ឯកឧត្តមបានបញ្ជាក់ទៀតថាៈ ការអភិវឌ្ឍ កម្មវិធីកំណែទម្រង់ជាអាទិភាព ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋា ភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ។ ដោយផ្អែកលើមូលដ្ឋានលទ្ធផលដែលរាជរដ្ឋា
ភិបាល ក៏ដូចរដ្ឋ បាលខេត្ត សម្រេចបានក្នុងឆ្នាំ២០១៨កន្លងមក។ ហើយក្នុងឆ្នាំ២០១៩នេះ យើងក៏ត្រូវបន្តរួមគ្នាសម្រេចឲ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលបន្តទៀត ។
ឯកឧត្តម ក៏បានធ្វើការក្រើនរំលឹក ដល់មន្ត្រីថ្នាក់ ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ត្រូវរួមសាមគ្គីគ្នាក្នុងការខិតខំថែរក្សាសន្តិភាព សេ្ថរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណៈសម្បត្តិអនុគ្រោះ ដល់ការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និង ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម លើគ្រប់វិស័យ ។

ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់អង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់លើកកម្ពស់លើកការងារសន្តិសុខ សុវត្ថិភាព និងជម្រុញបង្កើនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ការទប់ស្កាត់ និង បង្ក្រាបឲ្យបានទាន់ពេលវេលានូវបទល្មើសនានា សំខាន់បញ្ហាគ្រឿងញៀន ព្រមទាំងខិតខំបន្តដោះស្រាយបញ្ហានានា ដែលនៅសេសសល់ឆ្នាំចាស់ឲ្យមានតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពខ្ពស់ ព្រមទាំងបង្កើនការយកចិត្តទុកដាក់លើការផ្សព្វផ្សាយវេទិកា
សាធារណៈ នៅតាមមូលដ្ឋាន និង ការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ។

នៅក្នុងឱកាសនោះគណៈអធិបតីបានបំពាក់គ្រឿងឥស្សរិយសមេដាយការងារជូនដល់មន្រ្តីរាជការដែលមានស្នាដៃក្នុងបំពេញការងារនាពេលកន្លងមកផងដែរ ។