អឺរ៉ុបផ្ដល់ថវិកាជាង៩០ម៉ឺនដុល្លារ ​សម្រាប់​អនុវត្តគម្រោងពង្រឹងសមត្ថភាព ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៅខេត្តចំនួន៦​របស់កម្ពុជា


សហគមន៍អឺរ៉ុប បានគាំទ្រថវិកាប្រមាណ​៨០​ម៉ឺន​អឺរ៉ូ (ប្រហែល៩១ម៉ឺនដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងរយៈពេល​៣​ឆ្នាំ ក្នុងគោលបំណង ពង្រឹងសមត្ថភាពរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៅ​៦​ខេត្ត។

គម្រោងនេះ ដើម្បីពង្រឹងសមត្ថភាពសមាជិកក្រុមប្រឹក្សាក្រុង ស្រុក និងក្រុមប្រឹក្សាឃុំ ​សង្កាត់ប្រមាណ​៣,០០០​នាក់ ឲ្យមានគណនេយ្យភាព តម្លាភាព និងការឆ្លើយតបតម្រូវការរបស់ពលរដ្ឋ និងក្រុមងាយរងគ្រោះ។

លោក សំរិទ្ធិ អេង នៅក្នុងកិច្ចពិគ្រោះយោបល់ចាប់ផ្តើមអនុវត្តគម្រោង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានលើកឡើងថា​ «លើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិការរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន» ដែលចាប់ផ្តើមអនុវត្តពីខែមករា ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២១ ក្រោមការគាំទ្រថវិកាពី សហគមន៍អឺរ៉ុប ដោយសហការជាមួយអង្គការ API និងអង្គការ Aide​ et Action។

លោកអះអាងថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តគោលដៅទាំង​៦ គឺខេត្តពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ធំ កណ្តាល កំពង់ស្ពឺ និងកែប៕