ភ្នំពេញ៖ សៀវភៅសម្រាប់ជំនួយការរៀន និងបង្រៀន ត្រូវបានប្រគល់ជូនដល់វិទ្យាស្ថានគរុកោសល្យ និងវិក្រឹតការ ដើម្បីបំពេញដល់សេចក្ដីត្រូវការរបស់សាលា ជំរុញគុណភាពអប់រំនៅតាមវិទ្យាស្ថាន សំដៅបណ្ដុះគ្រូបង្រៀនប្រកបដោយសមត្ថភាព និងវិជ្ជាជីវៈមុនពេលចេញបង្រៀន។
កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅអគាររដ្ឋបាលចៅពញាហុក។
សូមជម្រាបថា ដើម្បីរៀបចំសៀវភៅទាំងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចំណាយថវិកាចំនួន ១៧៧ ២២១ ៥២០ រៀល សម្រាប់ទិញសៀវភៅចំនួន ២៤៨ ចំណងជើង ត្រូវជា ១២ ៦៧០ ក្បាល និងសៀវភៅអប់រំផ្សេងៗប្រមាណចំនួន ៥០ ចំណងជើងត្រូវជា ១ ២០០ ក្បាល ព្រមទាំងទទួលបានការឧបត្ថម្ភជាសៀវភៅពីដៃគូរ និងសប្បុរសជនជាច្រើនដូចមានរាយនាមខាងក្រោម៖
១. ក្រុមហ៊ុន Monument Book ប្រមាណចំនួន ១៣០ ចំណងជើង ត្រូវជា ២២៨០ ក្បាល
២. គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ ចំនួន ៨៨ ចំណងជើង ត្រូវជា ២ ៦៤០ ក្បាល
៣. អង្គការស៊ីប៉ាចំនួន ២១ ចំណងជើង ត្រូវជា១ ២៦០ ក្បា ល
៤. នាយកដ្ឋានតម្រង់ទិស និងវិជ្ជាជីវៈ ចំនួន ៣២ ចំណងជើង ត្រូវជា ៨២០ ក្បាល
៥. គ្រឹស្ថានបោះពុម្ពឯកសារខ្មែរ ចំនួន ៣ ចំណងជើង ត្រូវជា ២២០ ក្បាល
៦. លោកបណ្ឌិត ប៉ា ចន្ទរឿន ចំនួន ១ ចំណងជើង ត្រូវជា ៥០ ក្បាល
៧. មជ្ឈមណ្ឌលឯកសារកម្ពុជាចំនួន ១ ចំណងជើង ត្រូវជា ៦០ ក្បាល។