ក្រុមហ៊ុន​ក្នុង​ស្រុក​គ្រោង​​ផលិត​​ស៊ីម៉ង់ត៍​​នាំ​ចេញ​​ទៅក្រៅ​ប្រទេស


ក្រុមហ៊ុន​ផលិត​ស៊ី​ម៉ង់​ត៍​ ​ជីប​ ​ម៉ុង​ ​គ្រោង​ផលិត​ស៊ីម៉ង់​នាំចេញ​ទៅក្រៅ​ប្រទេស​ ​បន្ទាប់ពី​ដណ្តើម​បាន​ចំណែក​ទីផ្សារ​ផ្គត់ផ្គង់​ស៊ីម៉ង់​ប្រមាណ​ជិត៣០​%​នៅ​ទូទាំង​ប្រទេស​។​

​ក្រុមហ៊ុន​បាន​អះអាង​ថា​ ​នឹង​បង្កើន​ការផលិត​ឱ្យ​បាន​គ្រប់គ្រាន់​ ​ដើម្បី​បំពេញ​តម្រូវ​ក្នុង​ស្រុក​និង​ឈាន​ទៅ​នាំចេញ​ទៅក្រៅ​ប្រទេស​ដែរ​។​

​នៅក្នុង​ពិធី​ប្រារព្ធ​ខួប០១ឆ្នាំ​របស់​ក្រុមហ៊ុន​ ​ជីប​ ​ម៉ុង​ ​អ៊ិ​ន​ស៊ី​ស៊ី​មេន​ ​ខ​ប​ភើ​រេ​សិន​ ​កាលពី​ថ្ងៃទី២៦​ ​ខែកុម្ភៈ​​ ​លោក​ឧកញ៉ា​ ​លាង​ ​ម៉េ​ង​ ​អគ្គនាយក​ក្រុមហ៊ុន​បាន​អះអាង​ថា​ ​នឹង​បង្កើន​ការផលិត​ឱ្យ​បាន​គ្រប់គ្រាន់​ ​ដើម្បី​បំពេញ​តម្រូវ​ក្នុង​ស្រុក​និង​ឈាន​ទៅ​នាំចេញ​ទៅក្រៅ​ប្រទេស​ដែរ​ដោយសារតែ​កាលពីមុន​ ​កម្ពុជា​ធ្លាប់តែ​ជា​ប្រទេស​ដែល​នាំចូល​ស៊ីម៉ង់​ពីក្រៅ​ប្រទេស​ ​ប៉ុន្តែ​ ​បច្ចុប្បន្ន​នេះ​ ​កម្ពុជា​អាច​ផលិត​ស៊ីម៉ងត៍​ ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ​ដែល​អាច​ចូលរួម​ចំណែក​កាត់បន្ថយ​ការនាំចូល​បាន​ប្រមាណ​ជាង៨០​%​។​

​លោក​ ​អេ​ឌាន​ ​លី​ណាម​ ​(​Aidan​ ​Lynam​)​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​បាន​លើកឡើង​ថា​ ​ក្នុង​មួយថ្ងៃ​អាច​ផលិត​ស៊ីម៉ង់​បាន​ចន្លោះ​ ​៥ម៉ឺន​ ​៥ពាន់​តោន​ ​និង១.៦លាន​តោន​ ​ក្នុង​មួយឆ្នាំ​សម្រាប់​ផ្គត់ផ្គង់​ ​ទីផ្សារ​ ​លក់រាយ​និង​ទីផ្សារ​ឧស្សាហកម្ម​ ​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុង​ស្រុក​ ​មានគុណ​ភាព​ខ្ពស់​ ​ជាមួយ​ការ​ត្រួតពិនិត្យ​ ​ស្តង់ដារ​ ​និង​ធានា​គុណភាព​លំដាប់​ពិភពលោក​។​ ​លោក​ឲ្យដឹង​ទៀត​ថា​ ​បច្ចុប្បន្ន​តម្រូវការ​ស៊ីម៉ង់​ក្នុង​ស្រុក​នៅតែ​កើនឡើង​។​

​នា​ពេល​ខាងមុខ​ក្រុមហ៊ុន​នឹង​ពិចារណា​ពង្រីក​អាជីវកម្ម​ ​បង្កើន​ការផលិត​ ​ស៊ីម៉ង់​ឱ្យ​បាន​គ្រប់គ្រាន់​ ​ដើម្បី​បំពេញ​តម្រូវ​ក្នុង​ស្រុក​និង​ឈាន​ទៅ​នាំចេញ​ទៅក្រៅ​ប្រទេស​។​

​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​មាន​រោងចក្រ​ស៊ី​ម៉ង់​ត៍​ចំនួន០៤​ ​ដែល​អាច​មានលទ្ធភាព​ផលិត​ស៊ីម៉ង់​បាន​ ​០៧លាន​តោន​ក្នុង​មួយឆ្នាំ​ ​សម្រាប់​ផ្គង់​ផ្គង់​តម្រូវការ​ក្នុង​ស្រុក​៕​