CDC​ ​អនុម័ត​គំរោង​វិនិយោគ​​តម្លៃ​ប្រមាណជាង​ ​​១៩លាន​ដុល្លារ​អាមេរិក


ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បាន​អនុម័ត​គំរោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន៤​ ​ដែល​មាន​ទុន​វិនិយោគ​តម្លៃ​​ប្រមាណ​ជាង ​១៩លាន​ដុល្លារ​អាមេរិក​។​ ​

​យោង​តាម​សេចក្តី​ប្រកា​សព៌​ត​មាន​របស់​ ​CDC​ ​បាន​ឲ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី២៨​ ​កុម្ភៈ​កន្លងមក​ថា​ ​តប​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ដូចជា​៖

​ទី១​-​“​NEWCOMER​ ​LUGGAGE​ ​AND​ ​BAGS​ ​(​CAMBODIA​)​ ​MANUFACTURING​ ​CO​.​,​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៤​ ​ភូមិ​រំដួល​ ​ឃុំ​ត្រពាំងគង​ ​ស្រុក​សំរោងទង​ ​ខេត្ត​កំពង់ស្ពឺ​ ​មាន​ទុន​វិនិយោគ​ប្រមាណ ២,៨លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន១.២៥០កន្លែង​។​

​ទី២​-​“​ANDERSEN​ ​INDUSTRIES​ ​CO​.​,​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ពេទ្យ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រះ​សង្គម​ ​ឃុំ​ពើក​ ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​មាន​ទុន​វិនិយោគ​ប្រមាណ ៩លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន១.៩៥២កន្លែង​។​ ​

ទី៣​-​“​HAO​ ​MAI​ ​(​CAMBODIA​)​ ​GARMENT​ ​CO​.​,​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៤​ ​ភូមិ​បុស្ស​តា​នៃ​ ​ឃុំ​កាហែង​ ​ស្រុក​សំរោងទង​ ​ខេត្ត​កំពង់ស្ពឺ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៣,៤លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១.៧១១កន្លែង​។​

​៤​-​“​YUN​ ​LAI​ ​GARMENT​ ​CO​.​,​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ៣​ ​សង្កាត់​ស្ទឹងមានជ័យ​ទី៣​(​អតីត​ភូមិ​ទ្រា​ ​សង្កាត់​ស្ទឹងមានជ័យ​)​ ​ខណ្ឌមានជ័យ​ ​រាជធានី​ភ្នំពេញ​ ​មាន​ទុន​វិនិយោគ​ប្រមាណ ៤លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន១.៩២៤កន្លែង​៕​