World​ ​Bank​ ​ផ្តល់​កម្ចី ៥៣​លាន​ដុល្លារ​ដល់​កម្ពុជា​អភិវឌ្ឍន៍​គម្រោង​ទេសចរណ៍​ក្នុង​ខេត្ត​ចំនួន​៧


ធនាគារពិភពលោក​ ​(​World​ ​Bank​)​ ​គ្រោង​ផ្តល់​ប្រាក់កម្ចី​ចំនួន​ ​៥៣​ ​លាន​ដុល្លា​សហរដ្ឋអាមេរិក​ ​សម្រាប់​អនុវត្ត​ ​«​និរន្តរភាព​តំបន់​ទេសភាព​ ​និង​ទេសចរណ៍​ធម្មជាតិ​»​ ​នៅដើម​ឆ្នាំ២០២០​។​

​គម្រោង​នេះ​ ​គ្រោង​អនុវត្ត​ ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​ ​៧​ ​គឺ​ខេត្ត​កំពង់ស្ពឺ​ ​កោះកុង​ ​ពោធិ៍សាត់​ ​បាត់ដំបង​ ​សៀមរាប​ ​កំពង់ធំ​ ​និង​ខេត្ត​កំពង់ឆ្នាំង​។​ ​

​លោកស្រី​ ​Anjali​ ​Acharya​ ​ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច​ ​ក្នុង​ការរៀបចំ​គម្រោង​ ​«​និរន្តរភាព​តំបន់​ទេសភាព​ ​និង​ទេសចរណ៍​ធម្មជាតិ​»​ ​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ក្រ​សួង​បរិស្ថានៅ​ថ្ងៃទី​ ​ទី​ ​២៨​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​នេ​ ​បាន​បង្ហាញ​ពី​ដំណើ​ការ​ ​និង​វឌ្ឍនភាព​នៃ​ការរៀបចំ​គម្រោង​ ​និង​បាន​ស្នើសុំ​អនុសាសន៍​នានា​ ​ដើម្បី​ធានា​នូវ​និរន្តរភាព​របស់​គម្រោង​ ​«​និរន្តរភាព​តំបន់​ទេសភាព​ ​និង​ទេសចរណ៍​ធម្មជាតិ​»​ ​ដែល​ជា​គម្រោង​កម្ចី​ពី​ធនាគារពិភពលោក​ ​មាន​ទឹកប្រាក់​ប្រមាណ​ ​៥៣​ ​លាន​ដុល្លា​សហរដ្ឋអាមេរិក​ ​សម្រាប់​អនុវត្ត​នៅដើម​ឆ្នាំ២០២០​ ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​ ​៧​ ​គឺ​ខេត្ត​កំពង់ស្ពឺ​ ​កោះកុង​ ​ពោធិ៍សាត់​ ​បាត់ដំបង​ ​សៀមរាប​ ​កំពង់ធំ​ ​និង​ខេត្ត​កំពង់ឆ្នាំង​។​ ​

​ឯកឧត្តម​ ​អ៊ា​ង​ ​សុ​ផល្លែ​ត​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ស្វាគមន៍​ ​និង​គាំទ្រ​ចំពោះ​ការរៀបចំ​ឱ្យ​មាន​គម្រោង​នេះ​ឡើង​របស់​គម្រោង​របស់​ធនាគារពិភពលោក​។​

​ឯកឧត្តម​បាន​លើកទឹកចិត្ត​ ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ទាំង​នៅក្នុង​ដំណាក់កាល​រៀបចំ​គម្រោង​ ​ដំណាក់កាល​អនុវត្ត​គម្រោង​ ​និង​ក្រោយពេល​បញ្ចប់​គម្រោង​ ​ជាពិសេស​គឺ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន​ ​ដៃគូ​អភិវឌ្ឍន៍​ ​និង​វិស័យ​ឯកជន​ ​ដើម្បី​ការរៀបចំ​គោលនយោបាយ​យុទ្ធសាស្ត្រ​ ​និង​ឯកសារ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ពាក់ព័ន្ធ​ ​ផែនការ​ ​និង​ការអនុវត្ត​គម្រោង​ ​ធានា​បាន​នូវ​ប្រសិទ្ធិ​ភាព​ ​និង​ប្រសិទ្ធ​ផល​ ​ជាពិសេស​គឺ​ការធានា​បាន​នូវ​និរន្តរភាព​របស់​គម្រោង​៕​