ផែនការរៀបចំប្រឡាយបង្ហូរទឹកនៅតំបន់ខាងជើងរាជធានីភ្នំពេញ ក្នុងខណ្ឌឫស្សីកែវ


ក្នុងផែនការរៀបចំប្រឡាយបង្ហូរទឹកនៅតំបន់ខាងជើងរាជធានីភ្នំពេញអោយបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជីកប្រឡាយ១ខ្សែ ប្រវែង ១១០០ម ទទឹង ១១ម ចាប់ពីប្រឡាយមេខាងជើងដល់ទ្វារទឹកស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ។
គិតត្រឹមថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៦នេះ ការដ្ឋានជីកប្រឡាយសម្រេចបាន ២០%នៃគម្រោង។ ប្រឡាយថ្មី មានតួនាទីសំខាន់ចំនួន ២ ដូចខាងក្រោមៈ
នៅរដូវប្រាំង បង្ហូរទឹកមកពីខណ្ឌពោធិសែនជ័យ សែន សុខ ឆ្ពោះចូលទន្លេសាបតាមទ្វារទឹកស្វាយប៉ាក។
នៅរដូវវស្សាពេលទឹកទន្លេឡើងរួចបិទទ្វារទឹក បង្ហូរទឹកពីប្រឡាយអូរវែង ប្រឡាយបាក់ទូក ខណ្ឌឫស្សីកែវ ឆ្ពោះទៅស្ថានីយ៍បូមទឹកកប់ស្រូវ។

%e1%9e%9a %e1%9e%9a%e1%9f%a2 %e1%9e%9a%e1%9f%a3 %e1%9e%9a%e1%9f%a4