សម្តេច សាយ ឈុំ អញ្ជើញ បើកសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣


ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ០៨:០០ នៅវិមានព្រឹទ្ធសភា នាទី អង្គព្រឹទ្ធសភា បានបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។
២. ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពីប្រព័ន្ធឆ្លងកាត់គយ នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីកិច្ចសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ។
៣. ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រួសេដ្ឋកិច្ចអាស៊ានបូក៣។
៤. ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញាបើកចំហរសេវាហិរញ្ញវត្ថុ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីសេវា។
៥. ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖
១. កិច្ចព្រមព្រៀង ស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយ អាស៊ាន។
២. ពិធីសារ ស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន។
៣. ពិធីសារ ស្តីពី ក្របខណ្ឌច្បាប់សម្រាប់ អនុវត្តបញ្ជរតែមួយ អាស៊ាន។
ដោយមានការចួលរូមបំភ្លឺលើសេចក្តីព្រាងច្បាប់ខាងលើ ពីតំណាងរាជរដ្ឋាភិបាល ដែលមកពីក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ជូ វិជិត្ត រដ្ឋលេខាធិការ។
ក្រោយពីបានស្តាប់ ដោយយកចិត្តទុកដាក់ របាយការណ៍ និងសេចក្តីសន្និដ្ឋានរួមរបស់គណៈកម្មការដែលជាវិស័យមានសមត្ថកិច្ច ការពិភាក្សាផ្តល់យោបល់ពីតំណាងក្រុមសមាជិកព្រឹទ្ធសភា និងការបំភ្លឺពីតំណាងរាជរដ្ឋាភិបាលរួចមក អង្គព្រឹទ្ធសភា បានអនុម័តជាឯកច្ឆ័ន យល់ព្រមដោយឥតកែប្រែ លើខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់ទាំង៥ ក្នុងរបៀបវារៈទី១, ទី២, ទី៣, ទី៤, និងទី៥ ស្របតាមរបៀបវារៈ ដែលបានគ្រោងទុក។

f f2 f3 f4