ក្នុងដំណើរអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវជនបទប្រវែងសរុប ១.២០០គីឡូម៉ែត្រ នៅខេត្តចំនួន១០ និងប្រកាស ដាក់ឲ្យប្រើប្រាស់ផ្លូវជនបទ ប្រវែងសរុប ៥៤៣គីឡូម៉ែត្រ នៅខេត្តចំនួន៨ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តត្បូងឃ្មុំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយអាជីវករ និងអ្នកលក់ការ៉េមកី ហើយបានពិសាការ៉េមកី នៅទីនោះផងដែរ មុននឹងឡើងឧទ្ធម្ភាគចក្រត្រឡប់មកភ្នំពេញវិញ។