រដ្ឋបាលខេត្តកណ្តាល និងខេត្តអានយ៉ាង(វៀតណាម) បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការ៦ខែ ចុងឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត ៦ខែ ដើមឆ្នាំ២០១៩


ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នេះ រដ្ឋបាលខេត្តកណ្តាល និងខេត្តអានយ៉ាង(វៀតណាម) បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការ៦ខែ ចុងឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត ៦ខែ ដើមឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ។ សមាសភាពអញ្ជើញចូលរួមមាន ៖
*ភាគីខេត្តកណ្តាល ៖ ឯឧ ម៉ៅ ភិរុណ អភិបាលខេត្ត, ឯឧ លោកជំទាវ អភិបាលខេត្តរង, ប្រធាន គកសកខេត្ត, ប្រធានសមាគមនារីខេត្ត, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, ថ្នាក់ដឹកនាំកងកម្លាំងទាំងបីថ្នាក់ខេត្ត, នាយករដ្ឋបាលសាលាខេត្ត, នាយកទីចាត់ការចំណុះសាលាខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, ប្រធានសាខាគយ និងរដ្ឋាករខេត្ត, ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងជ្រៃធំ ព្រមទាំងច្រកទ្វារតំបន់ទាំងពីរ អភិបាលស្រុកកោះធំ និងលើកដែក ព្រមទាំងមន្ត្រីសំខាន់ៗ សរុបវត្តមាន ៤១នាក់ ។
*ភាគីវៀតណាម ៖ ដឹកនាំដោយ ឯឧ ឡេ វ៉ាំងនឹង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងគណៈប្រតិភូ សរុបវត្តមាន ៤៧នាក់ ។