ក្រសួងធនធានទឹក និងឧតុនិយម បានចុះស្តារប្រឡាយមេ អូរតាចែត្រ និងសាងសង់សំណង់សិល្បការ ចំនួន ១៩ កន្លែងក្នុងខេត្តកំពត


គិតមកដល់ថ្ងៃច័ន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម បានចុះស្តារប្រឡាយមេ អូរតាចែត្រ ប្រវែង ៥៥០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ ចំនួន ១៩ កន្លែង ស្ថិតនៅ ឃុំ ភ្នំប្រាសាទ និងឃុំ បឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលមាន ប្រភពទឹក មកពីប្រឡាយមេកាវ៉ាក់ ក្រោយពីស្តាររួច ប្រឡាយនេះអាចស្រោចស្រពបានលើផ្ទៃដីស្រែ វស្សា ១១២២ហិចតា ប្រាំង ៥១៨ហិចតា និងដំណាំរួមផ្សំ ៣០ហិចតា(មួយឆ្នាំអាចអនុវត្តបាន៣ដង) ។