រដ្ឋបាលសង្កាត់មនោរម្យ បានរៀបចំប្រជុំ ភូមិ-សង្កាត់ មានសុវត្ថិភាព ប្រចាំខែមីនា


រសៀលថ្ងៃច័ន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៩ រដ្ឋបាលសង្កាត់មនោរម្យ បានរៀបចំប្រជុំ ភូមិ-សង្កាត់ មានសុវត្ថិភាព ប្រចាំខែមីនា ។
ក្រោមអធិបតីភាព លោក អាំង មុន្នី អធិការងនគរបាលខណ្ឌ៧មករា ។
សមាសភាពចូលរួម
-កញ្ញា ស៊ូ គឹមឡេង ចៅសង្កាត់រងទី១
-តំណាងមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ៧មករា
-លោក ពិន សុខេន នាយរងប៉ុស្ដិ៍
-លោក លោកស្រី មេភូមិ អនុភូមិ ជំនួយការភូមិ និងប្រជាពលរដ្ឋ
សរុបចំនួន ៣៥នាក់ ស្រី ២៤នាក់