លោកជំទាវ មិថុនា ភូថង បើកកិច្ចប្រជុំពិភាក្សា ជាមួយក្រុមហ៊ុន រដ្ឋាករទឹកកោះកុង និងក្រុមហ៊ុន LYP Group ព្រមទាំងសមាសភាពពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយ ពីបញ្ហាកង្វះទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋ ក្នុងក្រុងខេមរភូមិន្


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សា ជាមួយក្រុមហ៊ុន រដ្ឋាករទឹកកោះកុង និងក្រុមហ៊ុន LYP Group ព្រមទាំងសមាសភាពពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយ ពីបញ្ហាកង្វះទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋ ក្នុងក្រុងខេមរភូមិន្ទ។

លោកជំទាវអភិបាលខេត្ត សូមអោយក្រុមហ៊ុន និងមន្ទីរជំនាញ ស្វែងរកដំណោះស្រាយអោយបានទាន់ពេលវេលា ដើម្បីអោយប្រជាពលរដ្ឋមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ដោយសព្វថ្ងៃអាកាសធាតុក្តៅផង សូមក្រុមហ៊ុនស្វែងរកប្រភពទឹក រឺក៏ត្រូវមានវិធានការយ៉ាងណាសម្រាប់រក្សាទឹកទុក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការប្រកបរបរអាជីវកម្ម មួយវិញទៀតសូមក្រុមហ៊ុន និងមន្ទីរ អង្គភាព សប្បុរសជន និងអ្នកពាក់ព័ន្ធនានា ជួយដឹកដឹកសម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលនៅចុងបណ្តាញមួយចំនួន មានការខ្វះខាតទឹកប្រើប្រាស់៕

ថ្ងៃអង្គារ ១៤ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ March 5, 2019